ជំទាវយូអយទទួលទានអាហារ
ប្រារព្ភពីធីនេះជារាល់ឆ្នាំ ទោះនៅទីណាឬប្រទេសណាក៏ដោយ សូមបញ្ជាក់ថា ប្រជាជនខ្មែរ នៅទីនេះអាចប្រារព្ភបានតែថ្ងៃអាទិត្យប៉ុណ្ណោះព្រោះសំរាកពីការងារតែថ្ងៃអាទិត្យហើយធ្វើនេះតែប្រជាជនខ្មែរដែលរស់នៅក្បែរទីប្រារព្ភពិធី
ប៉ុណ្ណោះហើយកាលពីព្រឹកមិញនេះមានប្រជាជនខ្មែរចូលរួមប្រមាណ៧០០នាក់និងមានការចូលរួមជាអធិបតីដោយជំទាវយូអយ ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងបាងកកប្រទេសថៃផងដែរ៕
ពិធីបុណ្យនេះរៀបចំដោយខេមរសមណះនិសិត្សខ្មែររៀននៅទីក្រុងបាងកក ប្រធានសង្ឃទូតខ្មែរនិងជំទាវយូអយឯកអគ្គរាជទូតខ្មែរនៅទីនោះ។
ពិធីនេះមើលទៅពិតជាសប្បាយរីករាយណាស់ដែលមានប្រជាជានខ្មែរចូលរួមយ៉ាងច្រើនកោះករ។ចំនែកជំទាវយូអយបានចំនាយថវិការផ្ទាល់ខ្លួនមួយចំនួនធំដើម្បីជួយចេញថ្លៃរថយន្តក្រុងចំនួនពីរ
គ្រឿងអោយប្រជាជនខ្មែរ៣០០នាក់មកពីខេត្តសមុទ្រប្រាកានហើយជំទាវបានទទួលទានអាហារថ្ងៃត្រង់នៅទីនោះយ៉ាងឆ្ងាញ់ពិសារ។
តាមទិន្នន័យ ឆ្នាំ២០១១នេះមានព្រះសង្ឃខ្មែរៀននៅបាងកក ដូចជា
មហាវិទ្យាល័យ មហាចូឡាលុងកន ២១៧អង្គ(ថ្នាក់ បរិញ្ញាប័ត្រ);
មហាវិទ្យាល័យសៀម២៩ព្រះអង្គរៀនថា្នក់អនុបណ្ឌិត(SiamUniversityមហាវិទ្យាល័យសៀម);
និងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពីឆ្នាំ២០០៧-២០១១មានចំនួន៣៧៩អង្គនិងបញ្ចប់ថ្នាក់អនុបណ្ឌិតមានចំនួន២៦ព្រះអង្គដោយមិនបានរាប់បញ្ចូលពីព្រះសង្ឃខ្មែរក្រោម នោះទេនិងមានរៀននៅមហាវិទ្យាល័យដទៃទៀតមិនបានរាប់ទិន្នន័យ...ទិន្នន័យនេះមិនបានរាប់និស្សិតដែលជាគ្រហស្ថនោះទេ...៕
ជំទាវយូអយ អង្គុយស្តាប់ធម៌
ពិធីប្រគេនចតុបច្ច័យ៤ដល់ព្រះសង្ឃ
រៀបចំពិធីរាប់បាត្រ
ពិធីរាប់បាត្រ
បួងសួងឧទ្ទិសមុននិងរាប់បាត្រ
កម្មវិធីរាប់បាត្រ
ថតរូបទុកជាអនុស្សាវរីយ៌ក្នុងពិធិរាប់បាត្រ
No comments:
Post a Comment